ព័ត៌មានជាតិ

នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ចំណុច​ស្ពានស្ថិស្ថិតនៅភូមិអូរតាម៉ែងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលអោយ​របួស​និង​ស្លាប់​២២​នាក់​

ខេត្ត​ឧត្តរមានជ័យ ៖ នៅ​ថ្ងៃ ពុធ ទី​១០ ខែមិថុនា ឆ្នាំ​២០២០ ពេល​វេលា​ម៉ោង​៥​និង​៥០​នាទីព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ស្ពាន ស្ថិតនៅ​ភូមិ​អូរ​តា​ម៉ែង ឃុំ ស្រុក​អន្លង់វែង ដោយ​រថយន្តក្រុង ក្រុមហ៊ុន​អូរ​ខុង បាន​ដឹក​អ្នកដំណើរ​ពេលយប់ មកពី​ភ្នំពេញ ឆ្ពោះ​មក​ស្រុក​អន្លង់វែង មកដល់​ចំណុចកើតហេតុ បាន​បើក​ឆ្លាក់​ពីលើ​ផ្លូវ​ចូល​អូរ បណ្ដាលឲ្យ​ស្លាប់​ក្មេងប្រុស ២ នាក់ និង​រងរបួស​ធ្ងន់​ស្រាល សរុប​ចំនួន ២២ នាក់ ។​

​បច្ចុប្បន្ន​ជនរងគ្រោះ​សមត្ថកិច្ច​និង​ក្រុម​គ្រួ​ពេទ្យ​បញ្ជូនទៅ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​៕

 

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *