ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ក្នុងការរៀបចំសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំ​បច្ចេកទេសស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ខណ្

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃប្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២០ នៅសាលប្រជុំVideo Conference សាលាខេត្តសៀមរាប វេលាម៉ោង ០៨:៣០នាទីព្រឹក បានបើកកិច្ចពិភាក្សា​ពិគ្រោះយោបល់ក្នុង។

ការរៀបចំសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេក​​​​ទេសស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ខណ្ឌ ដឹកនាំដោយ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តកណ្តាល ជាមួយប្រតភូក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ហែម សារិន ប្រធានការិយាល័យផែនការក្រុង ស្រុក ឃុំ សង្កាត់នៃក្រសួង​មហាផ្ទៃ និងមន្ត្រីជំនាញសរុប១០នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតសំខាន់ទៅលើការស្វែងរកនៅគំនិត​យោបល់​ពីអ្នក​ពាក់ព័ន្ធ ដែលជាអ្នកអនុវត្តផ្ទាល់ក្នុងដំណើរការកសាង​កម្មវិធីវិនិយោគបីឆ្នាំ​រំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាធាតុចូលដ៏សំខាន់សម្រាប់ធ្វើការកែ​សម្រួល​នូវសេចក្តីណែនាំបំពេញបន្ថែមទៅលើសេចក្តីណែនាំបច្ចេកទេសស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *