ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលផែនសណ្តាប់ធ្នាប់ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ បានបើកកិច្ចប្រជុំសំខាន់មួយ ដោយផ្តោតសំខាន់លើបញ្ហាចំនួន៣ចំណុច ។
ក្នុងនោះ ចំណុចសំខាន់មួយ គឺ បញ្ហាឡានដឹកដី ដឹកខ្សាច់ ដែលដឹកហូរទឹក ហូរខ្សាច់ និង ជ្រុះដី បង្កភាពអសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន ។
ទី១,ពិនិត្យការងារ ការអនុវត្តអនុក្រឹត្យលេខ៣៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អោយបានត្រឹមត្រូវ តាមការកំណត់របស់ថ្នាក់លើ ដាក់ចុះ និងទិសដៅបន្ត ឈានទៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្តាល ។
ទី២,ផ្សព្វផ្សាយ គោលការណ៍ថ្នាក់ដឹកនាំដាក់ចុះ តាមឋានានុក្រម ដោយយកចិត្តទុកដាក់ មុខសញ្ញា ប្រើប្រាស់យានយន្ត ពិសេស អ្នកជិះម៉ូតូបើករថយន្ត ដឹកកម្មករ និង បងប្អូន កម្មករដែល បើកបរម៉ូតូ ។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បន្តថា ចំណុចសំខាន់ទី៣ គឺ បែងចែកការទទួលខុសត្រូវ ចំពោះបទល្មើសឡានដឹកដី ដឹកខ្សាច់ ដែលដឹកមានការហូរទឹក ហូរខ្សាច់ និងជ្រុះដី ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយបែងចែកការទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ និង បណ្ដាញសង្គម ដូចខាងក្រោម ៖
ក/ ផ្លូវ ស្វាយរលំ ២១A ពិនិត្យឃាត់ ពិន័យ តាមផ្លូវច្បាប់ទទួលខុសត្រូវ ដោយ កម្លាំងចរាចរណ៍នៃអធិដ្ឋាននគរបាលក្រុងតាខ្មៅ ។
ខ/ ផ្លូវលេខ១១៥ ឬ ផ្លូវ២១B មានគល់ស្ពានព្រែកសំរោងចំណុច A9 និង ស្តុបព្រែកហូរទទួលខុសត្រូវដោយ ប្រធានគោលដៅ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ។
គ/ ការសហការជាមួយ គ្រប់ពេលវេលា ជាមួយមន្ទីរសាធារណការ ខេត្ដកណ្តាលនៅបន្តទៅទៀត ។
ចំពោះចំណុច ក/ខ/គ/នេះ ត្រូវបានលោកស្នងការអោយអនុវត្ត ពីមុននិងបន្តបន្ទាប់មកនេះ ៕