កណ្តាល៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង លោកមេបញ្ជាការវរ:៦០៥ និងមន្រ្តីក្រោមឱវាទ សរុប២៦៦រូប ។
ដើម្បីចុះត្រួតពិនិត្យមើលទីតាំង និងបែងចែកតួនាទីភារកិច្ចការពារក្បួនធ្វើដំណើររបស់ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់ឱ្យមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះតួនាទីភារកិច្ចរបស់ខ្លួនទៅតាមផែនការដែលបានដាក់ជូន ដើម្បីការពារក្បួនរបស់ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ខ្ពស់ប្រកបទៅដោយសុខសុវត្ថិភាព។