ព័ត៌មានជាតិ

លោកអភិបាលនៃគណៈខេត្តស្វាយរៀងម៉ែនវិបុល ចុះពិនិត្យមើលវឌ្ឍនភាពកំពង់ផៃ និង ការស្ដាទន្លេវៃគោ

(ស្វាយរៀង)នាព្រឹកថ្ងៃទី ១០ ខែមិថុនា​ ឆ្នាំ២០២០នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ អមដំណេីរដោយលោក​ នួន​ លីហួន​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ បានអញ្ជេីញចុះត្រួតពិនិត្យមេីលវឌ្ឍនភាពកំពង់ផែ និងការស្តាទន្លេវ៉ៃគោដែលជាគម្រោងថវិការជាតិ​ ស្ថាបនាដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក​ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន​ មានប្រវែង៦៩៧៣ម៉ែត្រ​។

ការស្ថាបនាគិតត្រឹមថ្ងៃនេះ៖​
-​ ការចាប់បោះអាចម៌ដីពីផ្ទៃព្រែកបាន៦០%​ -​ ការបូមដីល្បាប់ស្តាបាតព្រែកបានប្រមាណ១០%។

សូមជម្រាបជូនដល់សាធារណៈជនជ្រាបថា ការកសាងកំពង់ផែផ្លូវទឹកនេះស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ ក្រោយពេលរួចរាល់ទីតាំងនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់​ទៅលេីដំណេីរកាសេដ្ឋកិច្ច​ ពាណិជ្ជកម្ម ក៏ដូចជាការសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅមក រវាងខេត្តស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាមនៅថ្ងៃអនាគតផងដែរ ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *