ព័ត៌មានជាតិ

ភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បណ្តាលឲ្យជនលិចផ្លូវថ្នល់ ផ្ទះសម្បែងមួយចំនួន នៅភូមិឆែបកើត ឃុំឆែបមួយ

ព្រះវិហារ ៖ រយៈពេលប៉ុន្មានថ្ងៃនេះដោយមានភ្លៀងធ្លាក់ខ្លាំងកម្ពស់ទឹកភ្លៀងឡើងដល់ ១១២.មម បណ្តាលឲ្យមានការជនលិចផ្លូវថ្នល់ ផ្ទះសម្បែងមួយចំនួន នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ តែមិនបណ្ដាលមានគ្រោះមហន្តរាយអី្វនោះឡើយ។

លោក ចាប កុយ ប្រធានមន្ទីធន់ធានទឹកនិងឧតុនិយម បានជូនដំណឹងនៅថ្ងៃទី២ ខែឧសភាម្សិលមិញនេះ ជំនន់ទឹកភ្លៀងឡើងដល់កំពស់ ១១២.មម សូមប្រកាសឲបងប្អូនប្រុងប្រយ័ត្ន ជាប្រចាំព្រោះទឹកភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ កំពស់ទឹកនិងកើនឡើង ហេតុដូចនេះសូមបងប្អូនត្រូវបង្កើនភាពប្រុងប្រយ័ត្នឲបានខ្ពស់បំផុត ជាពិសេសក្មេងតូចៗ ងាយនឹងរងគ្រោះថ្នាក់ណាស់(សូមចូលរួមការពារទាំងអស់គ្នាជាសវាងកើតឡើងជាយថាហេតុ) ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *