ព័ត៌មានជាតិ

ទីតាំងល្បែងសុីសង(ភ្នាល់ចាក់បាល់) ខុសច្បាប់ តាមប្រព័ន្ធអនឡាញ មួយកន្លែងនៅចំណុចផ្លូវលេខ ២៣១ ក្នុងសង្កាត់ផ្សារដើមគរ ទុកឲ្យបើកដំណើរការលេងបានយ៉ាងរលូនតែមិនរំខានអជ្ញាធរសមត្ថកិច្

ភ្នំពេញ ÷ ទីតាំងល្បែងសុីសង(ភ្នាល់ចាក់បាល់)ខុសច្បាប់ តាមប្រពន្ធ័អនឡាញមួយកន្លែង កំពុងបើកដំណើរការលេងបានយ៉ាងរំភើយ! នៅចំណុចផ្លូវលេខ 474 ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច នោះឡើយ។

បើយោងតាមប្រភពច្បាស់ការណ៍ពីពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើនេះ បាននាំបក្សពួកមកជួបជុំ លេងល្បែងសុីសង(ភ្នាល់ចាក់បាល់)ខុសច្បាប់ ជារៀងរាល់ថ្ងៃគេសង្ស័យទំនង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យទេដឹង? ទើបម្ចាស់ទីតាំងមួយកន្លែងនេះហ៊ានបើកដំណើរការបានដោយរលូន ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។

ជុំវិញករណីនេះប្រជាពលរដ្ឋបាននាំគ្នាចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំង លោកវរសេនីយ៍ឯក សុខ ហេង អធិការដ្ឋាននគរបាលខណ្ឌទួលគោក មានវិធានការចាត់កម្លាំងជំនាញចុះធ្វើការទប់ស្កាត់ឬមួយបង្ក្រាប!ទីតាំងល្បែងស៊ីសង(ភ្នាល់ចាក់បាល់)ខុសច្បាប់មួយកន្លែង តាមប្រព័ន្ធអនឡាញ កំពុងបើកលេងយ៉ាងរំភើយ នៅក្នុងភូមិសាស្រ្តខាងលើនេះ តាមនិតិវិធីច្បាប់ដែរឬទេ?

បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *