ព័ត៌មានជាតិ

លោក កើ ម៉ាត់ អភិបាលរងស្រុក កំពង់ត្រឡាច បានដឹកនាំការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក សហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចុះពិនិត្យ ទីលានចាក់សំរាម ដែលរងផល់ប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ

ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក កើ ម៉ាត់ អភិបាលរងស្រុក បានដឹកនាំការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក សហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចុះពិនិត្យ ទីលានចាក់សំរាម ដែលរងផល់ប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ ក្នុងភូមិស្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាលទ្ធផល ក្រុមហ៑ុន យល់ព្រមធ្វើរបងព័ទ្ធជំវិញទីលានចាក់សំរាម ដោយដាក់លួសបន្លាចំនួន ៣ជាន់ សម្រាប់ការពារសត្វមិនឲ្យធ្លាក់ចូលក្នុងរណ្តៅទីលានចាក់សំរាម និងកំណត់ធ្វើអោយហើយក្នុងដំណាច់ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាកំណត់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *