(សៀមរាប) សូមគោរពជម្រាបជូនឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាបមេត្តាត្រួតពិនិត្យនិងចាត់វិធានការរណ្ដៅដីនេះ ស្ថិតនៅខាងលិចស្រះបុរាណ(ឈ្មោះស្រះធំ) ពាយ័ព្យទីលានវាលកូនហ្គោល(ភូគិត្រា) ភូមិគោកស្រម៉ ឃុំល្វា ស្រុកពួកខេត្តសៀមរាប
រណ្ដៅនេះមានទំហំប្រហែល៣ហិកតា ជម្រៅជិត១០ម៉ែត្រ គ្មានរបងការពារ អាចបណ្ដាលឲ្យគ្រោះថ្នាក់ផ្សេងធ្លាក់ទៅប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំក្បែរ រណ្ដៅដីដ៍ជ្រៅមួយកន្លែងនេះ ណាស់ព្រោះវាធំហើយ
ជម្រៅជ្រៅ ហើយអត់មានរបងរាំងទេ បើមានគោក្របី ធ្លាក់ចូលទៅច្បាស់ជាមិនរស់ទេ ប្រជាពលរដ្ឋ សូមសំណូមពរលោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀសីហា និងលោកមាសជូរ៉ានីប្រធានមន្ទីររ៉ែថាមពល ខេត្តសៀមរាប។
ចុះពិនិត្យមើលរណ្តៅដីមួយកន្លែងនេះផង តើមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ អង្គភាពសារព័ត៌មានរបស់យើងខ្ញុំក្នុងន័យដើម្បីស្ថាបនាទេ ។