ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១៤ នាសប្តាហ៍នេះនៃខែមេសា ឆ្នាំ២០២៤។
បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញនៃកងទ័ពប្រជាជន វៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការនៃបញ្ជាការដ្ឋាន ជាប្រធានគណៈប្រតិភូ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំរោងឆស័ក ពស២៥៦៧ ប្រពៃណីជាតិខ្មែរ៕