(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់វគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី ៨ ជើងទី ១ នៅថ្ងៃទី១៨-១៩ ខែកក្កដា ដោយមាន ១២ ក្រុមចូលរួមដដែល។ សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១- គិរីវង់សុខសែនជ័យ Vs សូលទីឡូអង្គរ ។
២៖ អង្គរថាយហ្គឺរ Vs អាស៊ីអឺរ៉ុបយូណាយធីត
៣- កងយោធពលខេមរភូមិន្ទVs បឹងកេត ។ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១- វិសាខា Vs យុវជនបាទីU18។
២- ណាហ្គាវើលដ៏ Vs អគ្គិសនីកម្ពុជា។
៣- នគរបាលជាតិ Vs ភ្នំពេញក្រោន។
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី៨ នេះ ក្រុមភ្នំពេញក្រោន ដែលបានឈរនៅចំណាត់ថ្នាក់លេខ២ មាន ១៥ពិន្ទ នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវនគរបាលជាតិ ដែលឈរបាតតារាង និងមិនមានពិន្ទុរាប់នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា នាកីឡដ្ឋាន អ.អេស.អិន ម៉ោង ១៨៖០០នាទីល្ងាច៕