ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅសង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ មានការបើកគំរោងដេញថ្លៃធ្វើផ្លូវចំនួន២គំរោង ដោយបានជោគជយ័ពីរព្រោះក្រុមហ៊ុនទទួលម៉ៅការ មាន ក្រុមហ៊ុនក្នុងខេត្តបន្ទាយមានជ័យ មានបីក្រុមហ៊ុន ក្រុមហ៊ុន ក្រៅស្រុកមានតែមួយប៉ុណ្ណោះ ការដេញថ្លៃក្នុងពេលនោះ ក្រុមហ៊ុនមកពីខេត្តត្បូងឃ្មុំ បានដាក់ប៊ិតមួយគម្រោង តែក្រុមហ៊ុនក្នុងខេត្តមិនបានដាក់ និងជាមួយទេ ថែមទាំងបោះពាក្យសម្តី និងហែកចោលទៅ ។ ជាធម្មតាមួយឃុំ ត្រូវមានក្រុមហ៊ុនពីរទៅបីដាក់ប៊ិត ប្រគួតប្រជែងគ្នាទើបគណៈកម្មការលទ្ធកម្មបានសម្រេចទទួលយក តែផ្ទុយទៅវិញក្រុមហ៊ុនក្នុងខេត្តបន្ទាយមានជ័យ ទុកឲ្យឆាចោល ងាយស្រួលប៉ាក់ពួកគ្នាគេដេញនៅថ្ងៃក្រោយ ចំណែកឃុំមួយទៀតគឺគេនាំគ្នាដាក់ប៊ិតទាំងបួនក្រុមហ៊ុនឯណោះ ។ នេះមកពីក្រុមហ៊ុនក្នុងខេត្តទាំងអស់នោះ ចចារទឹកតែគ្នាតាមទូរស័ព្ទ អស់ហើយ បានជាក្រុមហ៊ុនមកពីក្រៅ ភាគច្រើន ដេញថ្លៃមិនបាន បើសិនរករឿងខុសនេះខុសនោះ មិនចេះចប់មិនចេះហើយ ។
ម្ចាស់ក្រុមហ៊ុនដែលមកពីខេត្តត្បូងឃ្មុំ បានចូលរួមដេញនៅសង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ បានសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងគណះកម្មការលទ្ធកម្មខេត្ត ជួយពិនិត្យមើលក្រុមហ៊ុនដេញថ្លៃទាំង
អស់នេះផង កុំធ្វើអោយបាត់បង់ថវិការជាតិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ៕