ព័ត៌មានខ្លីៗ

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២០។

ខ្លឹមសារនៃការប្រជុំនេះរួមមាន ផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ស្តីពីវិធានការបង្ការ​ និងទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ១៩​,​ ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងការពារជាតិ​ ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០​ ស្តីពីការប្រយុទ្ធទប់ស្កាត់​ ការរីករាលដាលជំងឺកូវីដ១៩,​ ផ្សព្វផ្សាយផែនការសម្រាប់កិច្ចការពារសន្តិសុខ​ រក្សាសុវត្ថិភាពនិងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *