ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឌមានជ័យឆ្មក់បង្រាបទីតាំង កត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យបានម្នាក់…

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានឲ្យដឹងនៅថ្ងៃទី ២៦  ខែឧសភា ឆ្នាំ២០២០ នេះកម្លាំងរបស់លោកបានឆ្មក់បង្ក្រាបទីតាំងកត់ឆ្នោតខុសច្បាប់វៀតណាមមួយកន្លែង ថ្ងៃទី ២៥ ខែឧសភាឆ្នាំ២០២០វេលាម៉ោង៣៖៣០នាទី នៅចំណុចតូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ្រ ពន្លក ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរវេលុយទ្រូម៉ាន់នី និងកត់ឆ្នោត វៀតណាម បានឃាត់ខ្លួន

ចំណែកវត្ថុតាងចាប់បានមានក្រដាសមានសរសេរលេខឆ្នោតវៀតណាម ចំនួន០៣សន្លឹក, ក្រដាសតូចៗសម្រាប់កត់លេខឆ្នោតមួយចំនួន, ត្រាសម្រាប់ចុះថ្ងៃខែឆ្នាំ ចំនួន០១, ប៊ិចពណ៍ខៀវមួយចំនួន, ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង, ទូរស័ព្ទដៃចាស់ ចំនួន០២គ្រឿង និង លុយខ្មែរ ចំនួន២៩០០០០រៀល (ម្ភៃប្រាំបួនម៉ឺនរៀល)។

លោកអធិការខណ្ឌមានជ័យ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៣៖៣០នាទី ដោយបានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចុះបង្រ្កាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឆ្នោតវៀតណាម) ០១កន្លែង ស្ថិតនៅតូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងម្នាក់ ឈ្មោះ ពេជ្រ ពន្លក ភេទប្រុស អាយុ ៣៩ឆ្នាំ និងបានចាប់យកវត្ថុតាងខាងលើ បញ្ជូនមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

 

 

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *