ព័ត៌មានខ្លីៗ

ផ្លូវលំ០១ខ្សែ មានប្រវែង២០០ម៉ែត្រ ស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ស្ថាបនាសម្រេចបាន ៨០%ហើយ

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ​ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ លោក សំ ចាន់ថន អភិបាល នៃគណៈអភិបាលស្រុកកំពង់លែង លោក ចេង ចាន់ដូណា អភិបាលរងស្រុក និងអាជ្ញាធរឃុំ ភូមិ បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវលំ ០១ខ្សែ មានប្រវែង ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ផ្លូវលំ០១ខ្សែ មានប្រវែង ២០០ម៉ែត្រនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង។

បើតាមការបញ្ជាក់ឱ្យដឹងពីលោក សំ ចាន់ថន អភិបាល នៃគណៈអភិបាលស្រុកកំពង់លែង ការស្ថាបនាផ្លូវលំ ០១ខ្សែនេះសម្រេចបាន ៨០%គ្រោងនឹងបញ្ចប់គម្រោងក្នុងពេលខ្លីខាងមុខនេះ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *