ខេត្តកែប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហម អនុសាខាស្រុកដំណាក់ចង្អើ អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន បានចុះអប់រំផ្សព្វផ្សាយដោយចាក់មេក្រូ និងអប់រំផ្ទាល់ទៅតាមផ្ទះ តាមទីប្រជុំជននានា ក្នុងផ្សារ និងាតាមអាហារដ្ឋានជាដើម ស្តីពីវិធានការ ការពារជំងឺឆ្លងកូវីដ១៩ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ក្នុងនោះ ឯកឧត្តមប្រធាន ក៏បានចែកជូនប្រជាពលរដ្ឋនូវ ម៉ាស់,សាប៊ូ, អាល់កុល និងផ្ទាំងរូបភាពតូចធំ មួយចំនួនផងដែរ៕