ព័ត៌មានខ្លីៗ

សាលាខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

ខេត្តកណ្តាល​៖​ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។

នៅក្នុងកិច្ចប្រជុំនេះ យោងតាមរបាយការណ៍លទ្ធផល វឌ្ឍនភាពប្រចាំខែកុម្ភៈ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ទាំងការងារគ្រប់គ្រងរដ្ឋបាលខេត្ត ការងាររបស់មន្ទីរអង្គភាពជំនាញជុំវិញខេត្ត រួមនិងបញ្ហាប្រឈម​ និងដំណោះស្រាយ រដ្ឋបាលខេត្តកណ្តាល ក្នុងរយៈពេលក្នុងខែកុម្ភៈ ២០២០នេះមានការ ដឹកនាំគ្រប់គ្រង និងដោះស្រាយទទួលបានលទ្ធផលជាវិជ្ជមានល្អប្រសើរ។

ទន្ទឹមនឹងនោះក្នុងកិច្ចប្រជុំនេះរដ្ឋបាលខេត្ដកណ្តាល ក៏ដូចជាមន្ទីរអង្គភាពជំនាញជុំវិញខេត្ត បានដាក់ទិសដៅការងារអនុវត្តសម្រាប់ខែបន្ទាប់ ដើម្បីឈានទៅសម្រេចការងារ ឲ្យបានកាន់តែប្រសើរ និងរីកចម្រើនបន្ថែមទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *