ព័ត៌មានខ្លីៗ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅការងារខែបន្ត របស់អធិការនគរបាលស្រុកកំពង់ត្រឡាច

កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចមានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា ឆ្នាំ២០២០ និងទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី កែ ប៊ុនរិទ្ធ ស្នងការរង ទទួលខុសត្រូវចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។

សមាសភាពចូលរួមមាន លោកអធិការ លោកអធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលទាំង១០ ចំណុះអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សរុបចំនួន ២៦នាក់។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី បានលើកឡើងពីការថ្លែងអំណរគុណ និង ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជូនដល់កម្លាំងអធិការដ្ឋាននគរបាលកំពង់ត្រឡាចទាំងអស់ដែលបានយកចិត្តទុក្ខដាក់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ក្នុងនោះលោកក៏បានណែនាំនូវគោលការណ៍ដឹកនាំដល់កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាចចំនួន ០៨ចំណុច រួមមាន៖
១-ការងារសន្តិសុខ
២-ការងារបង្ការ-បង្រ្កាបបទល្មើស ព្រហ្មទណ្ឌ
៣-ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
៤-ការងារបម្រើសេវាជូនប្រជាពលរដ្ឋ
៥-ការងារសណ្តាប់ធ្នាប់.ចរាចរណ៍
៦-របៀបរបបធ្វើការងារ
៧-ការគោរពវិន័យកងកម្លាំង
៨-ការងារផ្សព្វផ្សាយវិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *