ព័ត៌មានជាតិ

របៀបវារៈសំខាន់ៗ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ខេត្តកោះកុង៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកអភិបាលខេត្តស្ដីទី លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកនាយករងរដ្ឋបាល លោកនាយក នាយករងទីចាត់ការ លោកប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត។

កិច្ចប្រជុំផ្ដោតលើរបៀបវារៈសំខាន់ៗ រួមមាន៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣
៣- របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី៧ ខែមករា រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០
៤- របាយការណ៍លទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ របស់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង
៦- ពិនិត្យ និងអនុម័តលើសំណើសុំតែងតាំងមន្ត្រីរាជការ នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត
៧- បញ្ហាផ្សេងៗ…៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *