ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៤រោជ ខែមាឃ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងព័ត៌មាន បានបេីកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅសាលសត្យា ទីស្ដីការក្រសួងព័ត៌មាន។
កិច្ចចាប់ផ្តេីមកម្មវីធីនេះ ឯកឧត្ដម ផុស សុវណ្ណ ប្រធានអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន ស្ដីពី សាវតានៃការរៀបចំសិក្ខាសាលា។ បង្រៀនដោយឯកឧត្ដម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន ស្ដីពី របៀបសរសេរព័ត៌មានទាក់ទងនឹងវិស័យសុខាភិបាល មេរោគ (វីរុសកូរ៉ូណា) ពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងមានការភយ័ខ្លាច។
បន្ទាប់មកបង្រៀនដោយឯកឧត្ដម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ស្ដីពី សេចក្ដីរាយការណ៍ព័ត៌មានពេញលេញ និងក្រមសីលធម៌។
សិក្ខាសាលានេះ មានសិក្ខាកាមអ្នកសារព័ត៌មានចូលរួមជាង ២០០នាក់ មកតាមបណ្ដារាជធានី-ខេត្តទាំង២៥។ ក្នុងនោះដែរ ឯកឧត្ដម ដែលជាលោកគ្រូបង្រៀន បាននិយាយសង្កត់ធ្ងន់ទៅលើសិក្ខាកាមថា អ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ មុននឹងធ្វើការផ្សព្វផ្សាយ ត្រូវស៊េីបយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាងការចុះផ្សាយខុសពីការពិត និងត្រូវសរសេរព័ត៌មានពិត ជៀសវាងព័ត៌មានខ្លែងក្លាយ និងធ្វើការទុបស្កាត់ព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេល។
បន្ទាប់មកឯកឧត្ដម ញ៉ែម ណយ អគ្គនាយកដ្ឋានមណ្ឌលព័ត៌មាន និងសោតទស្សន៍ និងទីប្រឹក្សាក្រសួងព័ត៌មាន បានឡើងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ក្នុងឱកាសនេះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សូមឲ្យអ្នកសារព័ត៌មានយើងគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ និងគោរពច្បាប់របបសារព័ត៌មានឲ្យបានល្អ ជៀសវាងការផ្សព្វផ្សាយខុស ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ឲ្យបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងរៀនឲ្យបានច្រើន ក្រសួងព័ត៌មាន និងធ្វើការបើកសិក្ខាសាលា ដល់អ្នកសារព័ត៌មានបន្តទៀត។ ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្ត្រី បានជូនពរដល់សិក្ខាកាមឲ្យជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕