ខេត្តសៀមរាប៖ ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារខេត្តចុះជួយសង្កាត់គោកចក ដឹកនាំដោយ លោក លី សំរិទ្ធ ប្រធានក្រុមការងារខេត្តចុះជួយសង្កាត់គោកចក និងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខ លោក នឹម សុន ចៅសង្កាត់រង សង្កាត់គោកចក ដែលមានជម្ងឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ការចុះសួរសុខទុក្ខនេះមានការចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោកនាយកទីចាត់ការរដ្ឋបាល នាយករងទីចាត់ការធនធានមនុស្ស លោកនាយករងទីចាត់ការហិរញ្ញវត្ថុ លោកប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ។
ក្នុងកិច្ចចុះសួរសុខទុក្ខនេះដែរ លោកអភិបាលរងខេត្ត ក៏បានផ្ដល់នូវថវិកា ចំនួន ១លានរៀល ជាអំណោយរបស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ជូន លោក នឹម សុន ចៅសង្កាត់រង សង្កាត់គោកចក ដែលមានជម្ងឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញេីឲ្យ លោកគ្រូ អ្នកគ្រូពេទ្យ ទាំងអស់យកចិត្តទុកដាក់មេីលថែរក្សា និងព្យាបាលអ្នកជម្ងឺឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ជាមួយគ្នានឹងការចុះសួរសុខទុក្ខរបស់ក្រុមកាងារខេត្ត ចុះជួយសង្កាត់ ក៏ដូចក្រុមការងារគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានយកចិត្តុកដាក់អំពីសុខទុក្ខប្រជាជន ប្រជាពលរដ្ឋ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ហេីយការចុះសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕