ព័ត៌មានជាតិ

លោកអភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ចើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃពុធ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២០៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្តម ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ចើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានក្រើនរំលឹកទៅដល់ក្រុមកីឡាករ កីឡាការនីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ នឹងខិតខិតខំហ្វឹកហ្វឺនដើម្បីបង្កើននូវសម្ថតភាពឲ្យបានខ្ពស់ ក្នុងការចូលរួម ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ខាងមុខនេះ ជាពិសេសនោះគឺសិស្សានុសិស្ស យុវជនត្រូវតែ ជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើនានាដែលសង្គមស្អប់ខ្ពើម និងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ក្នុងពិធីនេះដែរមាន ការអញ្ចើញចូលរួមពី ប្រធានសាលាដំបូងខេត្ត ប្រធាន អនុប្រធានមន្ទីរ មេបញ្ជារការរង កងរាជអាវុធហត្ថខេត្ត លោកគ្រូ អ្នកគ្រូ រួមទាំងក្រុមកីឡាករ កីឡាការនី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ។

ឯកឧត្ដមក៏បានបន្តថា ការប្រកួតកីឡាគឺជាការជួបជុំគ្នាគ្រប់មជ្ឈដ្ឋានសង្គម ដើម្បីផ្ដាស់ប្ដូរ បទពិសោទន៍ ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គី ចេះអធ្យាស្រ័យរួបរួមគ្នា ព្រោះថាកីឡា មានសាៈសំខាន់ ធ្វើឲ្យយើងមានសុខភាពល្អនិងប្រាជ្ញាឈ្លាសវៃ និងធ្វើឲ្យមានសាមគ្គីភាព រវាងមនុស្សនៅក្នុងក្រុមនិងបង្កើតមិត្តភាពរវាងគ្នានឹងគ្នា ។ ជាពិសេសនោះ គឺក្រុមកីឡាករ និងសិស្សានុសិស្សត្រូវតែខិតខំរៀន ដើម្បីឲ្យខ្លួនក្លាយទៅជាសិស្សល្អ ពលរដ្ឋល្អ ជៀសចេញ ឲ្យឆ្ងាយពីគ្រឿងញៀន ដោយគោរពវិន័យ ក្នុងវិស័យកីឡា និងចូលរួមទាំងអស់គ្នា គ្រប់ការងាររបស់សង្គម។

យ៉ាងណាមិញ សមិទ្ធិផលទាំងនេះកើតមកពីការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទេសជាតិដ៏ឆ្នើមសម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិយើងដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាពនិងការអភិវឌ្ឍន៍ឥតឈប់ឈរ តាមរយៈគោលនយោបាយឈ្នះៗរបស់សម្ដេច ហើយបានប្រែក្លាយប្រទេសពីចំណុចសូន្យ ឲ្យមានភាពរីកចម្រើន ស្ទើរគ្រប់វិស័យ ជាពិសេសនោះ គឺវិស័យកីឡានេះឯង ។

តួយ៉ាងបើតាមរបាយការណ៍របស់លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា សមាសភាពកីឡាករ កីឡាការនីដែលបានមកចូលរួមប្រកួត គឺមកពីតាមបណ្ដាក្រុង ស្រុកនីមួយៗក្នុងខេត្តឧត្ដរមានជ័យរួមមាន ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ស្រុកបន្ទាយអំពិល និងស្រុកត្រពាំងប្រាសាទ ហើយប្រភេទកីឡាករដែល ត្រូវប្រកួតរួមមានកីឡាអត្តពលកម្ម កីឡាបាល់ទាត់ បាល់ទះ បោះប៊ូល នឹងកីឡាប៉េតង់ ហើយសមាសភាពដែលត្រូវចូលរួមប្រកួតមានចំនួនសរុប៤១៤នាក់ ក្នុងនោះមានកីឡការិនី ចំនួន១៨៧នាក់ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *