ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសាខា ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយស អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា ជាច្រើនរូបទៀត។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងដោយមានរបៀបវរៈ សំខាន់ៗដូចខាងក្រោម៖
– ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០
– ឆ្លង និងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០១៩ និងផែនការថវិកាឆ្នាំ២០២០
– ការត្រៀមប្រកាសសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ទាំង១២ក្រុងស្រុក ក្នុងខេត្តសៀមរាប។
– ការត្រៀមសកម្មភាពអបអរខួបលើកទី៦៥ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ១៩៥៥-១៨កុម្ភៈ២០២០)
– ការត្រៀមប្រារព្ធខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប។