ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ និងកងកម្លាំងទាំងបី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូន ក្មួយៗជាកម្មករសំណង់ចំនួន៣០គ្រួសារ ស្នាក់នៅក្នុងភូមិសាម៉ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំង និងអជ្ញាធរស្រុក ជម្លៀសមកកាន់ទីទួល ដោយសុវត្ថិភាព។

យប់ថ្ងៃ អង្គារ ១១ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ និងកងកម្លាំងទាំងបី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូន ក្មួយៗជាកម្មករសំណង់ចំនួន៣០គ្រួសារ ស្នាក់នៅក្នុងភូមិសាម៉ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំង និងអជ្ញាធរស្រុក ជម្លៀសមកកាន់ទីទួល ដោយសុវត្ថិភាព។

សូមជម្រាបជូនថា បងប្អូន ក្មួយៗ កម្មករសំណង់ទាំង៣០គ្រួសារ ដែលត្រូវបានអាជ្ញាធរជម្លៀសមកកាន់ទីទួលសុវត្ថិភាពនាថ្ងៃនេះ ពួកគាត់ជាប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗ ដើម្បីធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងឱកាសនេះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀល និងកុមារក្នុងម្នាក់ៗ២ម៉ឺនរៀល។

ស្ថិតក្នុងឱកាសនោះដែរ ដើម្បីមានវិធានការត្រៀមការពារ និងបញ្ជៀសគ្រោះថ្នាក់ពីជំនន់ទឹកភ្លៀង អាចនឹងប៉ះពាល់ដល់ឃុំចំនួន៤ ក្នុងស្រុកកណ្តាលស្ទឹង ក្នុងនោះ មានឃុំដើមឫស ឃុំអន្លង់រមៀត ឃុំជើងកើប និងឃុំកណ្ដោក ឯកឧត្តម បានបញ្ជាឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់គិតគូរជាបន្ទាន់ក្នុងការត្រៀមបម្រុងទុកនូវស្បៀងអាហារឱ្យបានគ្រប់គ្រាន់ ជាពិសេស ទឹកស្អាត ថ្នាំសង្កូវ ព្រមទាំងឧបករណ៍សម្ភារផ្សេងៗទៀតដែលសម្រួលដល់ការងារសង្គ្រោះបន្ទាន់ ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ឱ្យបានល្អប្រសើរ និងមិនត្រូវបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋយើងណាម្នាក់គ្រោះថ្នាក់ ឬអត់អាហារឡើយ។

ក្រោយការសំណេះសំណាលនេះបានបញ្ចប់ ឯកឧត្តម បានបន្តដឹកនាំក្រុមការងារ អញ្ជើញទៅពិនិត្យស្ថានីយបូមទឹក តំបន់ X1 ស្ថិតនៅភូមិទួលក្រសាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *