ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផ្លូវនៅក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី មន្ទីរជំនាញ និងអភិបាលក្រុងព្រះសីហនុ ចុះពិនិត្យស្ថានភាពផ្លូវនៅក្នុងសង្កាត់លេខ៤ ភ្ជាប់ទៅសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់មន្ត្រីជំនាញ កែសម្រួលផ្លូវ ៤០ម៉ែត្រ ដែលចេញពីអូត្រេះ ភ្ជាប់ទៅផ្លូវជាតិលេខ៤ ត្រង់ចំណុចអាឡាំងដឺឡុង ដោយឈូសឆាយដី តាមបណ្តោយផ្លូវ ៤០ម៉ែត្រ បំពេញជង្ហុក ដើម្បីជួយសម្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្លូវទី២ ចេញពីផ្លូវ១ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ថានីយ៍ប្រេងTOTAL ឃ្លាំងលើ ដោយត្រូវពង្រីកបន្ថែម និងស្នេីរឱ្យប្រជាពលរដ្ឋ មានលំនៅដ្ឋានអមសងខាងផ្លូវចូលរួមសហការ ដើម្បីឱ្យក្រុមការងារបច្ចេកទេសសាងសង់ផ្លូវ បំពេញការងារបានលឿនតាមការគ្រោងទុក ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ផ្លូវទាំងអស់នេះ បំរើផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ព្រោះកាលណាមានផ្លូវ គឺមានសង្ឃឹម ការធ្វើដំណើរមានភាពងាយស្រួល កាត់បន្ថយពេលវេលា និងចំណេញថវិកា ក៏ដូចជាការចូលរួមអភិវឌ្ឍក្រុងព្រះសីហនុ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *