ពោធិ៍សាត់៖ នៅថ្ងៃទី២៤ ខែ១០ ឆ្នាំ២០១៩នេះ ក្រុមការងារនៃក្រុមប្រឹក្សាខេត្តចុះជួយសង្កាត់បន្ទាយដី ដឹកនាំដោយ លោក រ៉ែម សាមឿន ក្រុមប្រឹក្សាខេត្ត បាននាំយកអង្ករដែលជាអំណោយរបស់លោក ម៉ៅ ធនិន និងលោកស្រី ដើម្បីចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រនឹងងាយរងគ្រោះ ចំនួន ៣២គ្រួសារ នៅវត្តកែវសុវណ្ណ ភូមិកែវសុវណ្ណ ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។
នៅក្នងឱកាសលោក ក៏បានពាំនាំបណ្ដាំសួរសុខទុក្ខរបស់លោក ម៉ៅ ធនិន ប្រធានគណកម្មាធិការបក្សខេត្តអោយហូបស្អាត រស់នៅស្អាត ហើយបើមានការខ្វះខាត់ សូមប្រាប់ដល់មេភូមិអោយរាយការណ៏ជូនលោក ដើម្បីលោកជំរាបជូនលោកប្រធានបក្សដោះស្រាយជូនបងប្អូនភ្លាមៗ អោយទាន់ពេលវេលាផងដែរ៕