ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បត៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសមាជិកប្រតិភូក្រសួងទេសចរណ៍ រៀបចំដោយក្រុមការងារបរិស្ថានគ្មានផ្សែងបារីរបស់ក្រសួងទេសចរណ៍ សហការរៀបចំដោយក្រសួងសុខាភិបាល និងមានការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍នានា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករងអាជ្ញាធរអប្សារា លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាព និងកងកំលាំងប្រដាប់អាវុធ នៅសាលាខេត្តសៀមរាប។
កិច្ចប្រជុំពិភាក្សានាព្រឹកនេះ ក្នុងគោលបំណងដើម្បីជំរុញអោយម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងគ្រឹះស្ថាននានា និងជាពិសេសនៅតាមទីធ្លាសាធារណៈទាំងអស់ក្នុងក្រុងសៀមរាប ត្រូវចូលរួមចំណែកជំរុញទីក្រុងសៀមរាប ជាទីក្រុងគ្មានផ្សែងបារីនៅដំណាច់ឆ្នាំ ២០១៩នេះ ។