ព័ត៌មានជាតិ

លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តណែនាំដល់ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធឱ្យត្រៀម និងតាមដានស្ថានជំនន់ទឹកភ្លៀង និងត្រៀមបញ្ជៀសបងប្អូនប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីធ្វើការណែនាំដល់ក្រុង ស្រុកនិងមន្ទីរពាក់ព័ន្ធដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតដែលបណ្តាលឱ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ និងលើទិសដៅការងារត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងជាយថាហេតុ ជាពិសេសការត្រៀមបម្រុងក្នុងករណីមានគ្រោះទឹកជំនន់ដែលអាចកើតមានឡើងក្នុងរដូវវស្សា ស្របពេលអាកាសធាតុមានភ្លៀងធ្លាក់រលឹមជាប់គ្នាប៉ុន្មានថ្ងៃមកនេះ និងត្រៀមបញ្ជៀសបងប្អូនប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព។

ជាមួយនេះ លោក នាយករដ្ឋបាលសាលាក៏បានណែនាំបន្ថែមដល់ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅពេលមានទឹកជំនន់។

សូមបញ្ជាក់ផងដែរ បន្ទាប់ពីមានការជូនដំណឹងថាមានព្យុះ២បានកើតឡើង បានធ្វើឱ្យប្រព័ន្ធសម្ពាធទាបដែលបង្កើនឥទ្ធិពលបន្ថែមមកលើតំបន់ក៏ដូចជាកម្ពុជាយើង ហើយធ្វើឱ្យសៀមរាបមានភ្លៀងធ្លាក់រាយប៉ាយទូទាំងខេត្ត។ កត្តាភ្លៀងនេះអាចនឹងមានជំនន់ទឹកភ្លៀងកើតឡើងថាយហេតុ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *