ព័ត៌មានជាតិ

ម្ចាស់ដី និងសាក្សីជាងមួយរយអ្នកទាមទារអោយបុគ្គលលី អ៊ុំអេង នាំមនុស្ស ៣ នាក់ដែលអះអាងថាជាម្ចាស់ដីទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី

សៀមរាប៖ នាព្រឹក ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ ម្ចាស់ដើមនៃផ្ទៃដី ១៣.៦១ ហិកតា និងម្ចាស់ដីកំពុងកាន់កាប់ស្របច្បាប់ រួមទាំងសាក្សី ជាង ១០០ នាក់ទៀត បានទាមទារអោយបុគ្គលលី អ៊ុំអេង នាំមនុស្ស ៣ នាក់ដែលអះអាងថា ខ្លួនជាម្ចាស់ដី ទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី។ តែបើរយះពេល ៤ ទៅ ៥ ថ្ងៃខាងមុខនេះ បើមិនហ៊ានមកនោះទេ គឺបញ្ឈប់ថាការដើរចង្អុលយកដីគេទៀត ។

ការទាមទារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២ គ្រាដែល លោកប្រុក យ៉ម ម្ចាស់ដើមនៃផ្ទៃ ១៣.៦១ ហិកតា រួមទាំងសាក្សីចំនួន ១១០ នាក់ទៀត ចេញមកផ្តល់បទសម្ភាសន៍ដល់ អ្នកសារព័ត៌មាន ជាង ១៥ ស្ថាប័ននៅលើទីតាំងដីផ្ទាល់។
លោកប្រុក យ៉មបញ្ជាក់ថា ដីដែលពួកគាត់កំពុងឈរ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានទំហ៊ំ ១៣.៦១ ហិកតា។ មិនមែនស្ថិតក្នុងភូមិ រវៀងតាទំុ និងភូមិរំចេក ឃុំរំចេកស្រុកបន្ទាយស្រី ដូចបុគ្គលឈ្មោះលី អ៊ុំអេង និយាយនោះទេ។ ដីខាងលើនេះជាដីកេរដូនតារបស់ខ្ញុំ គ្រួសារខ្ញុំបានគ្រប់គ្រងអាស្រ័យផលជាង ២០ ឆ្នាំមកហើយ មិនដែល មានបុគ្គលណាម្នាក់ មកអះអាងថាជាដីរបស់ខ្លួននោះឡើយ ។ តែដោយបញ្ហាជីវភាព ខ្ញុំបានលក់អោយទៅឈ្មោះឈឿន សម្បត្តិ ហើយខ្ញុំមិនដែលស្គាល់ឈ្មោះលី អ៊ុំអេង អីនោះទេ។ ចុះហេតុអីក៍ពេលនេះ បុគ្គលឈ្មោះលីអ៊ុំអេង យកឈ្មោះលឹម ជក់.ឈ្មោះញ៉ាវ ណុល និងឈ្មោះម៉ោញ ឡុំ មកអះអាងថាជាម្ចាស់ដី ហើយមានទំហ៊ំ ១៥ ហិកតាទៅវិញ។ រូបខ្ញុំរួមទាំងសាក្សី សុំអោយបុគ្គលឈ្មោះលី អ៊ុំអេង ដឹកដៃមនុស្ស ៣ នាក់ខាងលើដែលអះអាងថាជាម្ចាស់ដី មកជួបពួកខ្ញុំ នៅចំ ពោះមុខអាជ្ញាធរមានសមត្ថកិច្ច រកខុសត្រូវតាមច្បាប់
ជៀសវាងឈ្មោះលី អ៊ុំអេង ដើរចង្អុលយកដីគេហើយប្តឹងគេគ្មានមូលដ្ឋានច្បាស់លាស់ចឹងទៀត។ លោកប្រុក យ៉ម បញ្ជាក់ថា តាមរយះសារព័ត៌មាន ពួកខ្ញុំរងចាំរយះពេល ៤ទៅ៥ ថ្ងៃ សម្រាប់បុគ្គលលី អ៊ុំអេង ដឹកដៃឈ្មោះអ្នកទាំង៣ខាងលើ ទៅជួបគ្នានៅសាលាស្រុកបន្ទាយស្រី ដើម្បីរកមុខម្ខាស់ដើម នៃដី ១៣.៦១ ហិកតាពិតប្រាកដ។ តែបើបុគ្គលលីអ៊ុំអេង មិនហ៊ាននាំអ្នកទាំងនោះទៅជួបដោះស្រាយគ្នាទេ សូមបញ្ឈប់ការដើរចង្អុលយកដីគេទៀត។ ព្រោះថាធ្វើរបៀបនេះ មិនខុសពីចោរដើរលួចដីគេនោះឡើយ។
ចំណែកលោកស្រីសុខ សុភា ក៍បានអោយដឹងដែរថា ផ្ទៃដីទំហ៊ំ ១៣.៦១ ហិកតា គឺជាដីកម្មសិទ្ធិស្រប ច្បាប់របស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះលី អ៊ុំអេង នោះឡើយ។ ដីខាងលើនេះមានទំហ៊ំ ១៣.៦១ ហិកតា ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀម រាប ដោយក្រុមហ៊ុនរបស់នាងខ្ញុំបានទិញពី ឈ្មោះឈឿន សម្បត្តិ តាំងពីឆ្នាំ២០០៥ មកម្លេះ។ មិនមែនជាដីទំហ៊ំ ១៣ ហិកតា នៅក្នុងភូមិរវៀងតាទំុ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូចដែលបុគ្គលលី អ៊ុំអេង លើកឡើង នោះឡើយ។ លោកស្រីសុខ សុភា បន្ថែមថា ទង្វើលោភលន់របស់បុគ្គល លី អ៊ុំអេង កំពុងធ្វើអោយប៉ះពាល់ និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធរ។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២២ លោក ហ៊ាប ថា មេឃុំត្បែង ក៍បានបញ្ជាក់យ៉ាងច្បាស់ថា ដី ១៣.៦១ ហិកតា ដែលលោកស្រីសុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង មិនមែននៅក្នុងភូមិ រវៀងតាទំុនិងភូមិរំចេក ឃុំរំចេក នោះឡើយ គឺខុសគ្នាឆ្ងាយ ណាស់។ ឆ្លងកាត់ការបញ្ជាក់របស់ម្ចាស់ដើម ម្ចាស់កាន់កាប់ស្របច្បាប់ សាក្សី ១១០ នាក់ រួមទាំងមេឃុំត្បែងផងនោះ បង្ហាញថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា ពិតជាស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី យ៉ាងពិត ប្រាកដ៕

ចំណែកភាគីជាង លីអ៊ុំអេង អត់មានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង សុំការបកស្រាយ ពីរឿងទំនាស់ដីធ្លីនេះបានទេ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *