ព័ត៌មានជាតិ

លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច និងលោក កើ ម៉ាត់ អភិបាលរងស្រុក ចុះត្រួតពិនិត្យការរៀបចំការពារសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តនៅតំបន់ទំនប់កប់សេះ

កំពង់ត្រឡាច នារសៀលថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច និងលោក កើ ម៉ាត់ អភិបាលរងស្រុក ដោយមានការចូលរួមពីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ រួមសហការជាមួយអធិការដ្ឋាននគរបាលស្រុក អជ្ញាធរឃុំ ភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារឃុំឈូកស និងឃុំសែប បានចុះត្រួតពិនិត្យការរៀបចំការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកកំសាន្តយ៉ាងច្រើនកុះករ នៅតំបន់ទំនប់កប់សេះ ស្ថិតនៅក្នុងមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា ទំនប់កប់សេះ ជាតំបន់កម្សាន្ត ដែលភ្ញៀវ អាចងូតទឹក ហែលទឹក និងមើលទេសភាពធម្មជាតិ នៅតំបន់ទំនប់កប់សេះនេះ យ៉ាងសប្បាយរីករាយ នូវរាល់ថ្ងៃសៅរ៍-អាទិត្យ ជាពិសេសមុន និងក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវមកលេងកម្សាន្តជាច្រើនម៉ឺននាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *