នៅព្រឹកថ្ងៃទី៤ ខែតុលា ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកបើកបររថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃដែលបាន វិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សា និង ប្រកបមុខរបរ បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ហើយបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញ-បន្ទាយមានជ័យ និងបន្ទាយមានជ័យ-រាជធានីភ្នំពេញបានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។