ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់នៅនឹងកន្លែង ដោយសារបានឆក់កាបូបនារីម្នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៧:៣០នាទី កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរបួសកែងដៃខាងស្ដាំ និង រងរបួសលើខ្នងជើងខាងស្ដាំ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខA០១ ផ្លូលេខ១៨២ ក្រុមទី២៣ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ស្ងួន ឧត្តម ហៅ ប្រិម ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៤៧B ផ្លូវ លេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធាីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន:
-កាបូបស្ពាយមួយពណ៌ស្ល៊ែរ ក្នុងនោះមាន កុំព្យូទ័រឡេប ថបមួយគ្រឿង (ជារបស់ជនរងគ្រោះដែលជនសង្ស័យនិងបក្ខពួក ឆក់) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សម ឬទ្ធី វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។
-ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HM-2919 ដែលមានលេខតួនិងលេខម៉ាស៊ីន: 52345237 (ជាម៉ូតូរបស់ជនសង្ស័យនិបក្ខពួក ជិះឆក់ ) ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *