ព័ត៌មានជាតិ

មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ដកណ្ដាលបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដីសរុបចំនួន១៤៩៤ក្បាលដី

ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ដកណ្ដាល សហការជាមួយអាជ្ញាធរស្រុកលើកដែក នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដីសរុបចំនួន ១៤៩៤ ក្បាលដី នៅភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ដោយមានការចូលរួមពី លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក និងលោក ទៀង កុស្យារះ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល និងប្រជាពលរដ្ឋជាង ២០០នាក់។ ក្នុងឱកាសនោះលោកអភិបាលស្រុកលើកដែក និងលោក អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មកពិនិត្យ ផ្ទៀងផ្ទាត់លើទិន្នន័យក្បាលដីដែលក្រុមការងារបានចុះបញ្ជី ឲ្យបានគ្រប់ៗគ្នា ហើយត្រូវធ្វើការប្ដឹងតវ៉ាក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋបានពិនិត្យឃើញថា មានកំហុសផ្សេងៗ ដូចជាខុសអក្ខរាវិរុទ្ធធ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត លើសឬ បាត់ទំហំដីជាដើម មកក្រុមការងារដើម្បីធ្វើការកែសម្រួលឲ្យបានត្រឹមត្រូវឡើងវិញ សំរួលដល់ក្រុមការងារចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋបានលឿន និងមានភាពត្រឹមត្រូវ ដែលមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃផ្សាយនេះតទៅ។ សូមបញ្ជាក់ថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី រឺប្លង់រឹងជូនបងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់បំផុត ព្រោះវាបានផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះ ដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗនាពេលអនាគតផងដែរ។ លើសពីនេះទៀតប្លង់រឹងគឺជាប័ណ្ណកម្មសិទ្ធិដែរស្របច្បាប់១០០% ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិកានកាប់ដីធ្លីស្របច្បាប់ហើយមានន័យថាបងប្អូនជាម្ចាស់លើអចលនវត្ថុរបស់ខ្លួនបានពេញលេញ១០០% រឹងមាំលើផ្លូវច្បាប់ ជាពិសេសបងប្អូនអាចលក់ដូរដីដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវទៅឱ្យអ្នកដទៃបានងាយស្រួល និងអាចដាក់បញ្ចាំឬធ្វើអាជីវកម្មនានាលើដីទាំងនោះបានដោយងាយស្រួលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *