ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងឈ្មោះ ផូ ជីង(កម្ពុជា )ក្រុមហ៊ុនវិនិយោគ បង្កប់ទៅដោយល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ នៅតាមបណ្តោយផ្លូវ ១១៣ ស្ថិតក្នុងសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូល ដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប ទីតាំងមួយនេះនៅតាមបណ្តោយផ្លូវ ១១៣ ស្ថិតក្នុងសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ប្រភពបានបន្តអោយដឹងថា ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទមានស្លាកយីហោ ផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកំពុងបើកដំណើរ ការលេងល្បែងសុីសងគ្រប់ប្រភេទគគ្រឹកគគ្រេងយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង វស្សាតែម្តង គេសង្កេតមិន ដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងនោះអោយប្រសិទ្ធភាពនៅ ឡើយទេ? ធ្វើឲ្យមហាជនរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវអោយបុគ្គលម្ចាស់បនល្បែងបើកលេងបានដោយរលូនមិនរំខានដស់ការបង្រ្កាបឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹក នាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យ ទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនោះផងទាន។
សូមបញ្ជាក់ថាទីតាំងបនល្បែងសុី សងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនេះយីហោផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ ដែលមានទីតាំងខាងលើបានធ្វើឲ្យប្រជាពលរដ្ឋរស់ នៅក្បែរទីតាំងនោះ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខ សង្គម ភ័យខ្លាចកើតមាននូវអំពើចោរកម្មនិងបទល្មើសផ្សេងៗដូចជា ចោរលួច.ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះប្រើអំពើហិង្សាគ្រួសារ គ្រឿង ញៀនជាដើមចមកើតចេញពីល្បែង សុីសងនេះឯង។ ហេតុនេះហើយទើបពួកគាត់បានលើក ជាចម្ងល់ឆ្ងល់ថា ឯណាទៅគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃដាក់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្ត ទប់ស្កាតនិងបង្ក្រាបរាល់ល្បែងសុី សងអោយអស់ពីមូលដ្ឋានដើម្បីជូនប្រជាពលរដ្ឋនោះ។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់.ខណ្ឌ.ហាក់បណ្តែត បណ្តោ យអោយម្ចាស់បទល្បែងសុីសងធ្វើអ្វីៗតាមអំពើចិត្តមិនអើពើក្នុងការបង្រ្កាបនោះទេ។
ដែលបញ្ហានេះលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ?គួរតែចាត់វិធានការទប់ស្កាត់និងបង្ក្រាបទីតាំងយីហោផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ មួយកន្លែងនេះបង្កប់ទៅដោយល្បែងសុីសងខុសច្បាប់ដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើអោយមានប្រសិទ្ធភាពស្រប តាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង៕មានត
អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។