ព័ត៌មានជាតិ

លោកអធិការស្រុកកងមាសពិតផ្គើនហ្នឹងបទបញ្ជារបស់សម្ដេច តេជោហ៊ុនសែន មិនឱ្យមានបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធទូរទស្សន៍អនឡាញនៅក្នុងទឹកដីខ្លួនគ្រប់គ្រង។

ខេត្តកំពង់ចាម ÷ប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកកងមាស បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា មានល្បែងស៊ីសងតាមប្រព័ន្ធទូរទស្សន៍អនឡាញជាច្រើនកន្លែងនឹងល្បែងគ្រប់ប្រភេទទៀត កំពុងតែរីករាលដាលក្នុងស្រុកកងមាស យើងអាណាធិបតេយ្យ តែមន្ត្រីក្នុងមូលដ្ឋានស្រុកកងមាស ហាក់បីដូចជាព្រងើយកន្តើយមិនមានវិធានការទប់ស្កាត់និងចុះបង្ក្រាប បណ្ដែតបណ្ដោយឱ្យក្រុមអ្នកញៀនល្បែងទាំងនោះលេងគ្មានខ្លាចញញើតសោះឡើយ ឬមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបានលាបសក្ការៈ ពីម្ចាស់ទីតាំងនេះរួចហើយមើលទៅ ទើបបានជាបនល្បែងទាំងអស់នោះលេងបានយ៉ាងដោយរលូនដូច្នេះ។

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន របស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទាំងនោះ និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ដោយឡែកតែទីតាំងបនល្បែង{ជល់មាន់ខុ}សច្បាប់តាមអនឡាញ ជាច្រើនកន្លែងតាមបណ្តាលភូមិ ឃុំ{ចំនួន4}ស្ថិតក្នុងទឹកដី ស្រុកកងមាស .. រួមមាន .!!

(ទី១)ក្នុង ឃុំពាមជីកង

(ទី២)ក្នុង ឃុំព្រែកកុយ

(ទី៣)ក្នុង ឃុំសូរគង

(ទី៤)ក្នុង ឃុំរកាគយ

ទីតាំងបនល្បែងខុសច្បាប់ ទាំង4 កន្លែងនេះ ស្ថិតក្នុងទឹកដី ស្រុកកងមាស ខេត្តកំពង់ចាម កំពុងដំណើរការលេងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ!សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ទេដឹង?សេចក្តីរាយការណ៍មកថា: ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់តាមអនឡាញ ជាច្រើនកន្លែងដែលកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើ ឃើញនៅតែបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ បានជាស្រវាំងភ្នែកមើលមិនឃើញ ទើបដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ទាក់ទិនទៅនឹងទីតាំងបមល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងស្ថិតក្នុង ភូមិ ឃុំ ខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ កើតមានឡើង ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ។ទោះជាយ៉ាងណាក្តីមជ្ឈដ្ឋានអ្នកច្បាប់ ក៍ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាមានវិធានការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងដែលកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន។

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញុង បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕ 0979262427/ 086776080

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *