ព័ត៌មានជាតិ

ប្រាសាទក្រវ៉ាន់ រូបរាងតូចច្រឡឹង ប៉ុន្តែមានភាពស្រស់ស្អាត ដែលមិនគួរមើលរំលង!

ប្រាសាទក្រវ៉ាន់ ជាប្រាសាទតូចមួយដែលសាងសង់ឡើងពីឥដ្ឋ ក្នុងសតវត្សទី១០ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មណ៍សាសនា។ ថ្វីត្បិតតែប្រាសាទនេះមានរូបរាងតូចបន្តិច ប៉ុន្តែបើយើងក្រឡេកមើលចម្លាក់ដែលស្ថិតនៅលើឥដ្ឋ ដែលសាងសង់ប្រាសាទនេះ ពិតជាមានលក្ខណៈល្អឥតខ្ចោះ រួមជាមួយសិលាចារឹកនិងរូបចម្លាក់ជាច្រើនផងដែរ។

ប្រាសាទនេះមានតួរប៉មប្រាំកសាងឡើងពីថ្មភក់ដែលបែរមុខទៅទិសខាងកើត ឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំ និងខ្ពស់ជាងគេ នៅខាងមុខនៃតួប៉មទាំងប្រាំ មានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។ ប្រាសាទក្រវ៉ាន់មានទីតាំងស្ថិតនៅ ភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកនគរធំ ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តីដែលមានចំងាយប្រមាណ១៧គីឡូម៉ែត្រពីទីក្រុងសៀមរាប។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *