ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ​ បានទទួលអំណោយសប្បុរសធម៌ពី ព្រះតេជគុណ ប៊ុន ណេង ចៅអធិការវត្តឥន្ទញាណ ខេត្តព្រះសីហនុ…

ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ​ បានទទួលអំណោយសប្បុរសធម៌ពី ព្រះតេជគុណ ប៊ុន ណេង ចៅអធិការវត្តឥន្ទញាណ ខេត្តព្រះសីហនុ បានឧបត្ថម្ភ អង្ករ ២តោន មី ១១០កេសតូច ទឹកត្រី ទឹកស៊ីអ៊ីវ ៨០យួរ សម្ភារផ្ទះបាយ ៦០ឈុត និងថវិកាចំនួន ៤.០០០.០០០ រៀល (បួនលានរៀល)។

ឯកឧត្តមប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ដែលបានឧបត្ថម្ភថវិកា និងសម្ភារៈ គ្រឿងឧបភោគបរិភោគដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *