ព័ត៌មានជាតិ

កម្មវិធី ប្រកាសផ្ទេរមុខតំណែងនិងតែងតាំងស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អភិបាលនៃគណៈអភិបាលខេត្ត

កំពង់ធំ ថ្ងៃ ចន្ទ ទី ៤ កើត ខែអស្សុជ ឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី ២១ ខែកញ្ញា ២០២០, ពិធីប្រកាសផ្ទេរមុខតំណែងនិងតែងតាំងស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្ត។ ក្នុងអង្គពិធីនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផ្តាំផ្ញើរលោកស្នងការដែលបានឡើងកាន់តំណែងថ្មីឱ្យយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋទូទាំងខេត្ត និងរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គមជូនប្រជាពលរដ្ឋទូទាំងខេត្តឱ្យមានភាពកក់ក្តៅពីថ្នាក់ដឹកនាំ ហើយឲ្យមានភាពទំនាក់ទំនងរវាងមន្ត្រីកងរាជអាវុធហត្ថសាលាខេត្តនៃបណ្ដាស្រុកមានភាពទំនាក់ទំនងឲ្យស្អិតរមួតដើម្បីងាយស្រួលបម្រើជូនប្រជាពលរដ្ឋ ។

នាពេល នោះដែរនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន លោកនឹងសង្ឃឹមថាលោកស្នងការឡើងកាន់ដំណែងថ្មីនិងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដោយក្តីស្រឡាញ់និងបម្រើប្រជាពលរដ្ឋទូទាំងខេត្ត ពេលមានទុក្ខលំបាក។ ឯកឧត្តមសេនីយ៍ទោ ម៉ែនលី ស្នងការខេត្តឧត្តរមានជ័យ ឡើងមកជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ ជំនួសលោកអ៉ិត គឹមស្រ៊ន ស្នងការស្ដីទី ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ម៉ែនលី បានឡើងប្ដេជ្ញាចិត្តថានឹងអនុវត្តតាមគោលការណ៍ផែនការឬបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិដោយមានទំនួលខុសត្រូវខ្ពស់ជាពិសេសយកចិត្តទុកដាក់ភារកិច្ចឲ្យបានល្អនិងពង្រីកទំនាក់ទំនងមន្ត្រីក្នុងអង្គភាពព្រមទាំងពង្រឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធក្នុងខេត្តឲ្យបានល្អផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *