ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ទទួលបានផ្លូវបេតុងប្រវែង៥៨០០ម៉ែត្រ ពីរដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណះអភិបាលខេត្តកណ្តាល និងឯកឧត្តម ខឹម សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់រកាខ្ពស់ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៥៨០០ម៉ែត្រ នៅភូមិព្រែកថី ភូមិព្រែកសំរោង ភូមិកោះគរនិងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នៅក្នុងពិធីក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង និងប្រជាពលរដ្ឋជាង១ពាន់នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *