ព័ត៌មានជាតិ

ជីវិតគឺជាការតស៊ូ ទោះពិកាក៏ប្រឹងរកការងារមិនលើកដៃសុំទានគេ!

នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកកង់១ និងសម្ភារៈថវិកា មួយចំនួន ទៅជូនដល់លោក អ៊ុយ ចន្នី ទុកជាការសម្រាលបន្ទុក និងជាការចែករំលែកជួយអ្នកដែលចេះតស៊ូពិតប្រាដក្នុងគ្រាលំបាក៕ ដោយឯកឧត្តម មើលឃើញ បុរសម្នាក់ ពិកាស្វិតដៃជើងមួយចំហៀងដោយសារគ្រោះថ្នាក់ចរាចរណ៍ រស់នៅផ្ទះជួល ពីរនាក់ប្រពន្ធ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានជីវភាពខ្វះខាត តែនៅតស៊ូធ្វើការទាំពីរនាក់ប្តីប្រពន្ធ ប្តីរកការងារបានធ្វើជាភ្នាក់ងារលក់ដីឡូ ប្រពន្ធជាកម្មកររោងចក្រ។ ដោយជីវភាពខ្វះខាត លោក អ៊ុយ ចន្នី អាយុ ២៩ ឆ្នាំ ដែលជាជនពិកាស្វិតដៃនិងជើងមួយចំហៀង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបង្ខំចិត្តធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះជួល ឆ្ពោះទៅកន្លែងធ្វើការ នៅដីឡូយ៉ាងឆ្ងាយទាំងលំបាក។

ខំប្រឹងប្រែងបំពេញការងារទាំងលំបាក ក៏មិនដើរសុំទានគេ បានដឹងដល់ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការកោតសរសើរព្រមជាមួយនិងការអាណិតអាសូរ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកកង់១ និងសម្ភារៈថវិកា មួយចំនួន ទៅជូនដល់លោក អ៊ុយ ចន្នី ទុកជាការសម្រាលបន្ទុក និងជាការចែករំលែកជួយអ្នកដែលចេះតស៊ូពិតប្រាដក្នុងគ្រាលំបាក៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *