ព័ត៌មានជាតិ

អាវុធហត្ថស្រុកកណ្តាលស្ទឹងឃាត់ខ្លួនចោរ២នាក់ ឆក់កាបូប និងជួញដូរខុសច្បាប់នូវសារធាតុញៀន…

ស្រុកកណ្តាលស្ទឹង ÷ជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់និងជួញដូរខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងអាវុធហត្ថស្រុក កណ្តាលស្ទឹងសហការជាមួយនគរបាលខណ្ឌដង្កោ ចាប់ក្របួចបានក្រោយធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់បានសម្រេចកាលពីព្រឹកថ្ងៃទី២០ កញ្ញា ២០២០នៅចំណុចភូមិឈើនាង ឃុំគោកត្រប់ស្រុកកណ្តាលស្ទឹងខេត្ត កណ្តាល ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យជាចោរឆក់ ក្រោយពីធ្វើសកម្មភាពឆក់បានសម្រេចហើយបានជិះម៉ូតូរត់គេចខ្លួន តាំងពីខេត្តកណ្តាលចូលក្នុងភូមិសាស្ត្រខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលប៉ុស្ត៍ទៀនសហការជាមួយកម្លាំងអាវុធហត្ថស្រុកដេញចាប់ប្រផាប់ប្រផីងបានទាំង២នាក់តែម្តង ។

រួមនិងវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាកសង់ប៊ិចពណ៌ក្រហម កាបូកលុយ (របស់ជនរងគ្រោះ) ថ្នាំញៀនចំនួន ២កញ្ចប់ (០១កញ្ចប់មធ្យម និង០១កញ្ចប់តូច) បច្ចុប្បន្ន កម្លាំងជំនាញ អាវុធហត្ថ ស្រុកកណ្តាលស្ទឹង កំពុងបន្តតាមនីតិវិធី។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *