ភ្នំពេញ ៖ មានទីតាំងភ្នាល់បាល់ បៀរ មាន់អនទ្បាញមួយកន្លែងខុសច្បាប់ កំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុកនៅចំណុចផ្លួវ៧០ ផ្ទះលេខ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មានឃើញចំណាត់ការបង្រ្កាបនៅឡើយទេ!? ប្រភព÷ពលរដ្ឋបានបញ្ជាក់អោយដឹងថា៖ មានទីតាំងល្បែងសុីសងភ្នាល់បាល់ បៀរ មាន់អនទ្បាញខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុកមួយកន្លែងនៅផ្លួវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ៕ទីតាំងល្បែងខុសច្បាប់នៅខាងលើ មិនខ្លាចញញើត និងអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រកាសឱ្យបិតរាល់ល្បែង សុីសង គ្រប់ប្រភេទ !!!
បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលចំណាត់ការរបស់រាជរដ្ឋាភិបាលបំរាមហាមឃាត់មិនអោយមានឱ្យមានល្បែងសុីសងគ្រប់ប្រភេទ អោយមានប្រសិទ្ធភាពផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅភមិឃុំ ខាងលើ បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្តោយអោយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងបើកលេងយ៉ាងពេញបន្ទុកបែបនេះទៅវិញឬមួយម្ចាស់បើកបទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះមានអំណាចធំណាស់ហើយមើលទៅ បានជាអាជ្ញារមានសមត្ថកិច្ចពាក់ព័ន្ធនៅសង្កាត់ខាងលើ មិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពម្តងណាឡើយ!?ឬមួយដូចពាក្យសម្តីមហាជនតែងតែនាំគ្នាលើកឡើងថា៖ សង្ស័យ អាជ្ញាធរមានសមត្ថកិច្ច មួយចំនួនអាចបានទទួលលាភសក្ការៈពីម្ចាស់បទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះមិនខានឡើយ។
ករណីនេះមហាជននាំគ្នាសង្កេតឃើញទីតាំងល្បែងសុីសងខុសច្បាប់មួយនេះគេនាំគ្ភ្នាល់ចាក់លុយធំៗណាស់ សម្រាប់ជល់មាន់អនទ្បាញវិញ ភ្នាល់ចាក់ក្នុង១គូៗ?ចំណែក-វិញភ្នាល់ចាក់លុយ ចាប់ពីរាប់ម៉ឺន ទៅដល់លាន.រៀលក្នុង១គូរៗប្រភពដដែលពីមហាជនបាននាំគ្នាឃើញសភាពបែបនេះធ្វើអោយបងប្អូនពលរដ្ឋរស់នៅជិតកន្លែងល្បែងស៊ីសងមានការព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។
ដូច្នេះហើយពលរដ្ឋបាននាំគ្នាអំពាវនាវមកដល់ ឯកឧត្តម ឃួង ស្រេងអភិបាលក្រុង និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ គួរតែចាត់កម្លាំងកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងដែលកំពុងបើកលេងនៅ សង្កាត់ ខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបឲ្យខានតែបានផងទាន។
អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។