ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីសក្ការៈបក្សីចាំក្រុង នៅវត្តកែវមណីជាតិរកាកោងក្រៅ ស្ថិតនៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

(ខេត្តកណ្តាល)៖ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីសក្ការៈបក្សីចាំក្រុង នៅវត្តកែវមណីជាតិរកាកោងក្រៅ ស្ថិតនៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ និងបានអញ្ជើញចូលរួមពីដំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អជ្ញាធរស្រុក ឃុំ។

សូមបញ្ជាក់ថា៖​ ទីសក្ការៈបក្សីចាំក្រុង គឺសាងសង់ឡើងដើម្បីបម្រើឲ្យមូលដ្ឋានខាងជំនឿ របស់បងប្អូនប្រជាពលរដ្ឋ​ នៅឃុំ​រកាកោង ​ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅផងដែរ ចំពោះបុណ្យបារមី និងភាពស័ក្កសិទ័។ការបញ្ចុះបឋមសិលាសាងសង់ សមិទ្ធផលខាងលើនេះ គឺជាការផ្សារភ្ជាប់ជាមួយនឹងការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ បន្ថែមពីលើសមិទ្ធផល​ជាច្រើនរាប់មិនអស់ ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងស្រុកមុខកំពូល៕