ភ្នំពេញ/ ឯកឧត្តម រដ្ធស្រ៊ាង មកកាន់ទឹកដីអតីតការងារចាស់ភ្លាម ក៏នឹកដល់អនុស្សាវរីយ៍កាលពីមុន ជាច្រើន ជាមួយ ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយក៏នឹកឃើញដល់រសជាតិនំបញ្ចុកចំណូលចិត្ត ជាង១០ ឆ្នាំ កន្លងទៅនៅ ក្បែររង្វង់មូលស្រីគ្រប់លក្ខណ៍ ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
១០ ឆ្នាំមកហើយដែល ឯកឧត្តម បានផ្លាស់ចេញពីទឹកដីខេត្តបន្ទាយមានជ័យ ទើបតែថ្ងៃនេះ មានភារកិច្ចបានមកកាន់ទឹកដីអតីតការងារចាស់ភ្លាម ក៏នឹកដល់អនុស្សាវរីយ៍កាលពីមុនជាច្រើន នឹកដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយក៏នឹកឃើញដល់រសជាតិនំបញ្ចុកចំណូលចិត្ត ក្បែររង្វង់មូលស្រីគ្រប់លក្ខណ៍ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏សំដៅទៅរករសជាតិចាស់ ឃើញថានៅឆ្ងាញ់ដូចដើម👍 សំខាន់បានជួបមិត្តចាស់ ហើយមនុស្សក៏ចាស់តាមហ្នឹងដែរ!