ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកណ្តាល។

នៅសាលប្រជុំសាលាខេត្តកណ្តាល៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ !ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកណ្តាល។

ជាមួយគ្នានេះ ឯកឧត្តម គង់ សោភ័ណ្ឌធ្វើការវាយតម្លៃខ្ពស់ និងសូមកោតសសើរ ចំពោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញមុខងារ តួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីស្វែងយល់ពី បញ្ហាប្រឈមុខ និងតម្រូវការរបស់ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ហើយបានយកចិត្តទុកដាក់ធ្វើការឆ្លើយតប ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី សំដៅលើកកម្ពស់ស្ថានភាពស្រ្តី និងកុមារប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមក្នុងក្របខណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងបរិបទ ដែល ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងអាស្រ័យផលពី សន្តិភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាព នយោបាយ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា បានចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ មានរីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *