ព័ត៌មានជាតិ

សិក្ខាសាលា​ស្ដី​ពី​ការ​ផ្លាស់ប្តូរព័ត៌មាន​អំពីរថយន្ត​ NISSAN LEAF និងបច្ចេកវិទ្យារថយន្តអេឡិចត្រូនិចរបស់ក្រុមហ៊ុន​ NISSAN GROUP

ខេត្តសៀមរាប៖ ថ្ងៃសុក្រ​ ១កេីត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ រដ្ឋបាលខេត្ត​សៀមរាប​ បានអនុញ្ញាតឲ្យក្រុមហ៊ុន​ NISSAN GROUP​ បេីកសិក្ខាសាលា​ស្ដី​ពី​ ការផ្លាស់ប្ដូរព័ត៌មានអំពី​រថយន្ត​ NISSAN LEAF និងបច្ចេកវិទ្យារថយន្តអេឡិចត្រូនិចរបស់ក្រុមហ៊ុន​ NISSAN​ GROUP ដឹកនាំដោយ​ លោក​ សុខ​ ថុល​ នាយករដ្ឋបាលសាលាខេត្ត​ និងលោក​ Dr Lavanya Wadgaonkar ជា​ Vice President Communication External &Goverment Affairs Asia &Oceanai និងមានការចូលរួមពីមន្ត្រីមកពីអងគភាព​ពាក់ព័ន្ធ​ និងមន្ត្រីជំនាញអមដំណេីរសរុបចំនួន​ ៣៥នាក់។

ក្នុងសិក្ខាសាលានេះ​ លោកនាយករដ្ឋបាល​សាលាខេត្ត​ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររបស់ក្រុមហ៊ុនផលិតរថយន្ត​ NISSAN GROUP ដែលបានចំណាយពេលវេលាដ៏មានតម្លៃដេីម្បីចែករំលែកព័ត៌មានអំពីបច្ចេកវិទ្យា​ថ្មីចុងក្រោយរបស់ក្រុមហ៊ុន​ NISSAN ក្នុងការផ្សព្វផ្សាយអំពីផលិតផល​ និងសមិទ្ធិផលដ៏ល្អ​លេីបច្ចេកវិទ្យាដ៏ទាន់សម័យ​ និងទំនេីបបំផុតរបស់ពិភពលោកជូនប្រជាជនកម្ពុជា។ សិក្ខាសាលា​នេះ​ គឺបង្ហាញពីបច្ចេកវិទ្យាចុងក្រោយ​ និងទំនេីបបំផុតរបស់ក្រុមហ៊ុន​ផលិត​រថយន្ត​NISSAN GROUP ។

សូមបញ្ជាក់ថាក្រុមហ៊ុន​ NISSAN GROUP​ បានផលិតរថយន្តថ្មីទំនេីបរបស់ខ្លួនដោយប្រេីប្រាស់ថាមពលអគ្គិសនីដេីរអាគុយ​ ហេីយអាចសាកបានដោយងាយគ្រប់ទីកន្លែងដូចយេីងសាកថ្មទូរស័ព្ទដៃ​ ហេីយនៅពេលមានគ្រោះធម្មជាតិ​ ឬឧបទ្ទវហេតុដាច់ចរន្តអគ្គិសនីអាចប្រេីប្រាស់ថាមពលអគ្គិសនីពីរថយន្តដេីម្បីបំភ្លឺតាមទីសាធារណៈ​ ឬក្នុងគេហដ្ឋានបានរហូតដល់២​ថ្ងៃ​ ទៅ៣ថ្ងៃដោយគ្មានក្ដីបារម្មណ៍ឡេីយ​ ហេីយក្រុមហ៊ុនគ្រោងនឹងនាំចូលមកទីផ្សារកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *