ព័ត៌មានជាតិ

ក្រុមការងារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឧបត្ថម្ភដល់សមាជិករងគ្រោះបាក់ជើងឆ្វេង

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌ៧មករា បានដឹកនាំសមាជិក ចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក គុណ វាសនា ជាសមាជិកអាវុធហត្ថខណ្ឌ៧មករា ដែលរងគ្រោះបាក់ជើងឆ្វេងពេលលេងកីឡា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។

ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ៥០០,០០០វៀល, ទឹកសុទ្ធ ភេសជ្ជៈ ចំនួន០៤កេស, ផ្លែឈើស្រស់២ថង់, ទឹកដោះគោឆៅ២យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *