ព័ត៌មានជាតិ

រដ្ឋបាលក្រុងបាវិតផ្អាកដំណើរការផ្សារ ជីភូ និងផ្សារ ថូម៉ាក ស្ថិតក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិតរយៈពេល៧ថ្ងៃខណៈដែលកន្លងមកមានអ្នកវិជ្ជមានកូវីដ-១៩ធ្លាប់ចេញចូលទិញអីវ៉ាន់ទីនោះ

ស្វាយរៀង,, នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលក្រុងបាវិតបានធ្វើការផ្អាកដំណើរការបណ្តោះអាសន្នរាល់ការចេញចូលក្នុងផ្សារជីភូ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិតនិងនៅក្នុងផ្សារ ថូម៉ាក ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀងរយៈពេល៧ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១រហូតដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍។

យោងតាមសេចក្ដីជួនដំណឹងរបស់រដ្ឋាភិបាលក្រុងបាវិតខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទៅទិញឥវ៉ាន់នៅក្នុងផ្សារជីភូ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិតនិងនៅក្នុងផ្សារ ថូម៉ាក ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដែលកន្លងមកមានអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានបានមកទិញឥវ៉ាន់នៅផ្សារខាងលើ។

ទន្ទឹមនិងនេះរដ្ឋបាលក្រុងបាវិតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទៅទិញឥវ៉ាន់នៅក្នុងផ្សារជីភូ និងនៅផ្សារ ថូម៉ាក ក្រុងបាវិត ឬប៉ះពាល់ជាមួយអ្នកជំងឺ កូវីដ-១៩សូមអញ្ជើញមកយកសំណាកធ្វើតេស្តរកមេរោគ កូវីដ-១៩ជាបន្ទាន់នៅទីតាំងយកសំណាកអតីតយានដ្ឋានMr so ។

ហើយប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

​សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ឬ ធ្លាប់ទៅទីកន្លែងនោះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *