ខេត្តព្រៃវែង នាព្រឹក ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ នៅ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរៀបចំកម្មវិធីគម្រោងដេញថ្លែ ។
ជួសជុលផ្លូវលំក្រាលខ្សាច់ភ្នំ ពីភូមិខ្នំ,ដង្គៀបក្ដាម និងភូមិតាកែរ មានប្រវែង ៥,គ,ម តម្លៃ
ប៉ាន់ស្មាន: ២៨១,០៣២,៥០០រៀល ពីរយប៉ែតសិបមួយលានសាមសិបពីរ ពាន់ប្រាំរយគត់ ។
នៅក្នុងកម្មវិធី បើកគម្រោងដេញថ្លៃ ជួសជុលផ្លូវលំ នៅសាលា ឃុំពាមមន្ទារ ក៍ឃើញមានលោក អភិបាលស្រុក កំពង់ត្របែកនិងអភិបាលរង បានចូលរូម ធ្វើជាសាក្សីការ ក្នុងការដេញថ្លៃនេះផងដែរ លោកអភិបាលស្រុកបាន ផ្ដាំផ្ញើដល់ក្រុមហ៊ុន ដែលដេញថ្លៃឈ្នះ បានទៅលើ ក្រុមហ៊ុន លី លឹមហេង ដាក់តម្លៃ ទាបជាងគេ ២៧៩,៥០០០,០០០ ក្រុមហ៊ុន ហេងណារ៉ា តម្លៃ ២៨០,៨០០,០០០ , ក្រុមហ៊ុន ម៉ូវរដ្ថា តម្លៃ ២៨០,៥០០,០០០,។
សូមធ្វើផ្លូវឲ្យមានគុណភាពខ្ពស់ ដើម្បីធ្វើប្រជាពលរដ្ឋ ធ្វើដំណើរនិងប្រកបអាជីវកម្ម រកស៊ី ទៅមកបានស្រួលផង ឈ្លៀតក្នុងឱកាស ផងដែរលោកអភិបាល ក៍បានណែនាំ បងប្អូន ត្រូវចេះថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ និងការពារជំងឺ កូវិដ ទាំងអស់គ្នា តាមការណែនាំ របស់ក្រសួងសុខាភិបាល ។