(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជួប ខុន និងលោកស្រី មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិ៣ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
សមាសភាពក្រុមប្រឹក្សាខណ្ឌដូនពេញ រួមមាន លោក ហែម អាន ជាប្រធានប្រឹក្សាខណ្ឌ ដែលអមដោយសមាជិកចំនួន ១៨រូបបន្ថែមទៀត។
គួរជម្រាបថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែង សមាសភាពក្រុមប្រឹក្សារាជធានីភ្នំពេញផងដែរ ដោយមានលោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារ៕